ចេញលក់យូរខែហើយ Apple ទើបដឹងថាថ្ម iPhone 15 មានអាយុកាលយូរជាង iPhone ណាណាទាំងអស់

កន្លងមក Apple បាននិយាយថាថ្មរបស់ iPhone 15 Series អាចនឹងរក្សាសមត្ថភាពផ្ទុកថាមពលបាន ៨០% ក្រោយពីឆ្លងកាត់វដ្ដនៃការសាកថ្មចំនួន ៥០០ដង។ ប៉ុន្តែពេលនេះ Apple បានប្រាប់វិបសាយ 9to5Mac ថាថ្ម iPhone 15 អាចរក្សាសមត្ថភាពផ្ទុកថាមពលបាន ៨០% ក្រោយការសាកថ្មចំនួន ១០០០ដង។ នេះមានន័យថា iPhone 15 គឺជា iPhone ដែលមានថ្មអាយុកាលយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ iPhone។ Apple បានឲ្យដឹងថាការធ្វើតេស្តដែលទាក់ទងនឹងការសាកឲ្យពេញ និងប្រើថ្មឲ្យអស់ ចំនួន ១០០០ដង ក្រោមស្ថានភាពជាក់លាក់មួយដែលត្រាប់តាមការប្រើប្រាស់ទូទៅរបស់អ្នកប្រើប្រើប្រាស់។ ភាពល្អប្រសើរនេះគឺដោយសារ Apple បន្តធ្វើការអាប់ដេតលើគ្រឿងបន្លាស់នៃថ្ម និងការអាប់ដេតលើប្រព័ន្ធគ្រប់គ្រងថាមពលជាច្រើនឆ្នាំកន្លងមកនេះ៕